លក្ខណៈរុក្ខជាតិ: តិណជាតិ មែកខ្ចីរោមគ្របដណ្តប់ ។
ស្លឹក : រួមស្លាបសេស ពណ៍បៃតងខ្ចី រាងពងក្រពើស្រួចចុង ដុះទល់ទង រាងរោមបក្សី មានពី ៣ទៅ៧សន្លឹកក្នុងមួយធាង ។
ផ្កា : ពណ៍ស្វាយខ្ចី ពេលចាស់ក្លាយជាពណ៍ស រាងវែងមូល មានផ្កាជាច្រើន ដុះនៅចុងមែកផ្កាមានប្រវែងពី៣ទៅ៦សង់ទីម៉ែត្រ ។
ផ្លែ : រាងពងក្រពើ អត់រោមទេ ។
កន្លែងដាំដុះ : ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ ខ្ពង់រាប វាលរាប ហើយបន្តពូជដោយគ្រាប់ ៕
ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
ការព្យាបាល :
+ ប៉ូវកំលាំង ផ្តាសាយ ក្អក គ្រុនញាក់ ពិសអាចម៍កុក ព្រូនស៊ីឈាម ក្អកធ្លាក់ឈាម នោមឈាម របួសចេញឈាម ក្មេងមិនឃ្លានបាយ ។
+ ឬស : ដុសលាយស្រា ឬ ទឹកក្រូចឆ្មា ផឹក ឬ លាប ព្យាបាលពិសពស់ខាំ ។
កម្រិតប្រើ : ប្រើពី៣០ដល់៦០ក្រាម ដាំទឹកផឹកក្នងមួយថ្ងៃ ។
ហាមប្រើ : ស្ត្រីមានផ្ទៃពោះហាមប្រើ ។
ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។
ប្រភពនៃចំណេះដឹងសុខភាពរបស់អ្នក
ព័ត៌មាននៅលើគេហទំព័រនេះ គឺសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវេជ្ជសាស្ត្រផ្ទាល់ខ្លួនឡើយ។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ការព្យាបាលជាក់លាក់។
© រក្សាសិទ្ធិគ្រប់យ៉ាង ២០២៥ www.klengsokhapheap.com
ប្រសិនបើមានបញ្ហាទាក់ទងនឹងកម្មសិទ្ធិបញ្ញា ឬសំណូមពរផ្សេងៗ សូមទាក់ទងមកក្រុមការងារតាមរយៈលីងតេលេក្រាម៖ https://t.me/makara2018 ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរគោលការណ៍ណែនាំនេះនៅពេលណាក៏បាន។ រាល់ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនៅលើគេហទំព័រ។