ស្វែងយល់ពីជាតិគីមីក្នុងអង្ករ និងវិធីដាំបាយប្រកបដោយសុវត្ថិភាព

អង្ករ គឺជាអាហារចម្បងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើននៅអាស៊ី។ យើងទទួលទានបាយស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែមានរឿងមួយដែលមនុស្សតិចតួចបានដឹង គឺ អង្ករអាចមានផ្ទុកសារធាតុអាសេនិច (Arsenic) ដែលជាជាតិគីមីពុលធម្មជាតិ។ អាសេនិចត្រូវបានរកឃើញនៅក្នុងដី និងទឹក ហើយអាចត្រូវបានស្រូបចូលទៅក្នុងរុក្ខជាតិ រួមទាំងស្រូវផងដែរ។ ការប៉ះពាល់នឹងអាសេនិចក្នុងរយៈពេលយូរ ទោះបីជាក្នុងកម្រិតតិចតួចក៏ដោយ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព រួមមានហានិភ័យនៃជំងឺមហារីក បញ្ហាបេះដូង និងបញ្ហាប្រព័ន្ធប្រសាទ។ ការយល់ដឹងពីវត្តមានជាតិពុលនេះក្នុងអង្ករ និងរបៀបកាត់បន្ថយវា គឺជាគន្លឹះដើម្បីធានាសុវត្ថិភាពអាហារប្រចាំថ្ងៃរបស់យើង។

វីដេអូចំណេះដឹងសុខភាពរបស់យើងនឹងជួយស្វែងយល់ពី ជាតិគីមីក្នុងអង្ករ និងវិធីដាំបាយប្រកបដោយសុវត្ថិភាព

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

អត្ថបទសុខភាពផ្សេងទៀត

មូលហេតុ៣ធំៗ ដែលកំពុងបង្កជំងឺរ៉ាំរ៉ៃដល់អ្នក

ជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម ជំងឺមហារីក...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!