ដកដង្ហើមមិនស្រួល? ស្វែងយល់គ្រប់យ៉ាងអំពីអាការៈថប់ដង្ហើម

អាការៈ ថប់ដង្ហើម ឬដកដង្ហើមមិនស្រួល (Shortness of Breath/Dyspnea) គឺជាអារម្មណ៍មិនសូវស្រណុក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកក្នុងការដកដង្ហើមឲ្យបានគ្រប់គ្រាន់។ វាអាចបង្ហាញចេញជាអាការៈផ្សេងៗគ្នា ដូចជា ដង្ហក់ ណែនទ្រូង ពិបាកស្រូបខ្យល់ចូល ឬហាក់ដូចជាខ្យល់មិនគ្រប់គ្រាន់។ អាការៈនេះអាចកើតឡើងភ្លាមៗ ឬវិវត្តបន្តិចម្តងៗតាមពេលវេលា។ ថ្វីត្បិតតែពេលខ្លះវាគ្រាន់តែជាលទ្ធផលនៃការហាត់ប្រាណខ្លាំងក៏ដោយ ក៏វាអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម បេះដូង ឬសរីរាង្គដទៃទៀត។ ការយល់ដឹងពីមូលហេតុ និងរោគសញ្ញារបស់វា គឺសំខាន់ណាស់ដើម្បីអាចស្វែងរកការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

វីដេអូចំណេះដឹងសុខភាពរបស់យើងនឹងជួយស្វែងយល់ គ្រប់យ៉ាងអំពីអាការៈថប់ដង្ហើម

ប្រសិនបើមានអាការៈថប់ដង្ហើមដែល កើតឡើងភ្លាមៗ ធ្ងន់ធ្ងរ កាន់តែអាក្រក់ទៅៗ ឬមកជាមួយរោគសញ្ញាផ្សេងទៀតដូចជា ឈឺទ្រូង វិលមុខ បបូរមាត់ ឬម្រាមដៃប្រែជាខៀវ ត្រូវ ប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ការស្វែងរកការពិនិត្យ និងព្យាបាលទាន់ពេលវេលា គឺសំខាន់ណាស់ដើម្បីការពារផលវិបាកធ្ងន់ធ្ងរ។

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

អត្ថបទសុខភាពផ្សេងទៀត

តើការលាងបន្លែដោយការត្រាំទឹកវាអាចគ្រោះថ្នាក់ឬយ៉ាងណា?

ការលាងបន្លែ និងផ្លែឈើឲ្យបានស្អាត គឺជាជំហានដ៏សំខាន់ក្នុងការរៀបចំអាហារ ដើម្បី...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!