ដើមកន្ទុយដំរី
ដើមកន្ទុយដំរី
ដើមកន្ទុយដំរី
ដើមកន្ទុយដំរី

ដើមកន្ទុយដំរី

Platycladus orientails

លក្ខណៈរុក្ខជាតិ: ជាប្រភេទដើមឈើមធ្យមដែលមានកំពស់ពី៨ដល់១០ម៉ែត្រ។

ស្លឹក : ស្លឹករួមជាផ្ទាំងសំប៉ែត កូនស្លឹករាងជាស្រការ ដុះឆ្លាស់ទងគ្នា ។

ផ្កា : មានក្លិនក្រអូបពណ៏លឿងនិងពណ៏ស្វាយ រាងមូលចេញនៅចុងមែក ។

ផ្លែ : មូលរាងក្រពើ ពេលទុំពណ៏កាហ្វេ ។

កន្លែងដាំដុះ : ដាំលំអសួន ដុះខ្លួនឯងតាមព្រៃភ្នំ ។

ផ្នែកប្រើប្រាស់ : គ្រាប់និងស្លឹក ។

រសជាតិ :
-ស្លឹក៖ ល្វីង ចត់ ត្រជាក់ ។
-គ្រាប់៖ ផ្អែមហឹរ ។

ការព្យាបាល

-ស្លឹក៖ ឃាត់ឈាម ត្រជាក់ឈាម ក្អកធ្លាក់ឈាម ក្អួតឈាម បត់ជើងឈាម ទប់ឈាមរដូវធ្លាក់ច្រើន ។
-គ្រាប់៖ សំរាន្តមិនលក់ រដូវធ្លាក់ច្រើន បែកញើសស្អិត ខ្សោយសរសៃប្រសាទ(ឆាប់ភ្លេច) ទល់លាមក ។

កម្រិតនិងរបៀបប្រើ

-ស្លឹក៖ ពី៦ទៅ១២ក្រាម ។

-គ្រាប់៖ ពី៤ទៅ១២ក្រាម ។

-ក្អក៖ ឬសក្រូចឆ្មា ឬសមន កន្ទុយដំរី ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!