លក្ខណៈរុក្ខជាតិ: ជាប្រភេទរុក្ខជាតិដើមតូច ដែលមានកំពស់ចាប់ពី៥ដល់៧ម៉ែត្រ។
ស្លឹក : រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ។
ផ្កា : តូចៗពណ៏លឿងក្រអូប ចេញពីប្រគាបស្លឹក ចេញផ្ការនៅខែ៤ដល់ខែ៥។
ផ្លែ : មូលៗ ទំហំប៉ុនមេដៃ មានចង្អូរ។
កន្លែងដាំដុះ : ដុះដោយខ្លួនឯងនៅក្នុងព្រៃដែលមានពន្លឺថ្ងៃ។
រសជាតិ : ផ្អែម ល្វីង ជូ ចត់។
ផ្នែកប្រើប្រាស់ : ប្រើ ផ្លៃ, ស្លឹក, សំបកដើម, ឬស, ផ្កា។
ការព្យាបាល :
+ ផ្លែខ្ចី : ប្រើជាថ្នាំជំនួយសាច់ឈាមស្បែក។ ផ្លែចាស់ ប្រើជាថ្នាំ ក្អក ក្អកស្លេសច្រើន ស្ងួតបំពងក, គ្រុនក្តៅ, ហើមពោះ, ខ្សោយបេះដូង, ខ្យល់ចាប់, រាក់ស៊ីធ្មេញ។
+ ផ្លែក្រៀម : ព្យាបាលរោគ បណ្តាលមកពីពោះវៀនខ្សោយ អាហារមិនរលាយ ក្អក ទឹកនោមផ្អែម។
+ សំបកដើម : ព្យាបាល រាគ និងរបួស(ផ្សះ)។
+ ឬស : ព្យាបាល គ្រុនក្តៅ គ្រុនឈាម។
+ ស្លឹក : ដាំងូត សំរាប់ព្យាបាលគ្រុន។
+ ផ្កា : ព្យាបាលគ្រុនក្តៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត។
ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។
ប្រភពនៃចំណេះដឹងសុខភាពរបស់អ្នក
ព័ត៌មាននៅលើគេហទំព័រនេះ គឺសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវេជ្ជសាស្ត្រផ្ទាល់ខ្លួនឡើយ។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ការព្យាបាលជាក់លាក់។
© រក្សាសិទ្ធិគ្រប់យ៉ាង ២០២៥ www.klengsokhapheap.com
ប្រសិនបើមានបញ្ហាទាក់ទងនឹងកម្មសិទ្ធិបញ្ញា ឬសំណូមពរផ្សេងៗ សូមទាក់ទងមកក្រុមការងារតាមរយៈលីងតេលេក្រាម៖ https://t.me/makara2018 ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរគោលការណ៍ណែនាំនេះនៅពេលណាក៏បាន។ រាល់ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនៅលើគេហទំព័រ។