ដើមកន្ទួត
កន្ទួត
ដើមកន្ទួត
កន្ទួត

កន្ទួត

Phyllanthus acidus Skeels

លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សមានកំពស់ពី៤ម៉ែត្រទៅ៦ម៉ែត្រ គល់រលោង មែកស្រួយ គ្រើមៗដោយសារស្នាមធាងរបេះជ្រុះ ។

ស្លឹក : ស្លឹកទោលដុះឆ្លាស់ទងពងក្រពើស្រួចចុង ប្រវែងប្រហែល ៥ទៅ៧សង់ទីម៉ែត្រ ទទឹងប្រហែល ៣ទៅ៥សង់ទីម៉ែត្រ ។

ផ្កា : តូចៗពណ៏ក្រហមព្រឿងៗ ជាចង្កោមចេញតាមដើម តាមមែក ដែលមានស្នាមធាងរលេះ ។

ផ្លែ : ជាចង្កោមៗ ពណ៏លឿងតិចៗ នៅផ្លែមានចង្អូរ៣ មានគ្រាប់តែមួយ ។

កន្លែងដាំដុះ : ច្រើនមានដាំ និង ដុះនៅក្បែរផ្ទះ សំរាប់ហូបផ្លែ និងស្លឹកសំរាប់ហូបជាបន្លែ ។

រស់ជាតិ : ផ្លែមានរសជាតិ ជូ និងផ្អែម ហើយសាប ដោយប្រើសំរាប់ជាថ្នាំបំបាត់ស្រេកទឹកបាន ។

ផ្នែកប្រើប្រាស់ : ប្រើ ឬស ដើម និងស្លឹក។ ស្លឹក និងឬស អាចប្រើសំរាប់ឃាត់ឈាម រំលាយឈាមផ្តុំ និងធ្វើអោយឈាមរត់ស្រួល ។

សមាសធាតុគីមី : នៅក្នុងផ្លែមានទឹក មានProtides, Lipdes, Glucides, Acid Acetique, Vitamine C។ សំបកឬសមាន Tanin 18%, Saponine, Acid Galique។

ការព្យាបាល :

+ ផ្លែ : ជាថ្នាំត្រជាក់ ព្យាបាលក្អក ។

+ សំបកដើម : ព្យាបាល បូស, ស្វាយ, របួសចេញឈាម, រមាស់, ឈឺធ្មេញ, ឈឺភ្នែក, រលាកត្រចៀកមានខ្ទុះ, ក្អកមានសេ្លស្ម៏, ស្ងោរងូតទឹកសំរាប់ព្យាបាលចែងថ្ងៃ ។

+ ឬស និងសំបកឬស : មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់ និងចែងថ្ងៃ។ បើផឹកត្រូវប្រើកម្រិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល ។

+ ស្លឹក : ព្យាបាលគ្រុនក្តៅ, ស្ងោរងូតព្យាបាលចែងថ្ងៃ, ឈាមអញ្ចាញធ្មេញ ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

អត្ថបទសុខភាពផ្សេងទៀត

កន្ទុយកំប្រុក

តិណជាតិ មែកខ្ចីមានរោមគ្របដណ្តប់។ ដុះដោយ...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!