លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សមានកំពស់ពី៤ម៉ែត្រទៅ៦ម៉ែត្រ គល់រលោង មែកស្រួយ គ្រើមៗដោយសារស្នាមធាងរបេះជ្រុះ។
ស្លឹក : ស្លឹកទោលដុះឆ្លាស់ទងពងក្រពើស្រួចចុង ប្រវែងប្រហែល ៥ទៅ៧សង់ទីម៉ែត្រ ទទឹងប្រហែល ៣ទៅ៥សង់ទីម៉ែត្រ។
ផ្កា : តូចៗពណ៏ក្រហមព្រឿងៗ ជាចង្កោមចេញតាមដើម តាមមែក ដែលមានស្នាមធាងរលេះ។
ផ្លែ : ជាចង្កោមៗ ពណ៏លឿងតិចៗ នៅផ្លែមានចង្អូរ៣ មានគ្រាប់តែមួយ។
កន្លែងដាំដុះ : ច្រើនមានដាំ និង ដុះនៅក្បែរផ្ទះ សំរាប់ហូបផ្លែ និងស្លឹកសំរាប់ហូបជាបន្លែ។
រស់ជាតិ : ផ្លែមានរសជាតិ ជូ និងផ្អែម ហើយសាប ដោយប្រើសំរាប់ជាថ្នាំបំបាត់ស្រេកទឹកបាន។
ផ្នែកប្រើប្រាស់ : ប្រើ ឬស ដើម និងស្លឹក។ ស្លឹក និងឬស អាចប្រើសំរាប់ឃាត់ឈាម រំលាយឈាមផ្តុំ និងធ្វើអោយឈាមរត់ស្រួល។
សមាសធាតុគីមី : នៅក្នុងផ្លែមានទឹក មានProtides, Lipdes, Glucides, Acid Acetique, Vitamine C។ សំបកឬសមាន Tanin 18%, Saponine, Acid Galique។
ការព្យាបាល :
+ ផ្លែ : ជាថ្នាំត្រជាក់ ព្យាបាលក្អក។
+ សំបកដើម : ព្យាបាល បូស, ស្វាយ, របួសចេញឈាម, រមាស់, ឈឺធ្មេញ, ឈឺភ្នែក, រលាកត្រចៀកមានខ្ទុះ, ក្អកមានសេ្លស្ម៏, ស្ងោរងូតទឹកសំរាប់ព្យាបាលចែងថ្ងៃ។
+ ឬស និងសំបកឬស : មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់ និងចែងថ្ងៃ។ បើផឹកត្រូវប្រើកម្រិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។
+ ស្លឹក : ព្យាបាលគ្រុនក្តៅ, ស្ងោរងូតព្យាបាលចែងថ្ងៃ, ឈាមអញ្ចាញធ្មេញ។
ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។
ប្រភពនៃចំណេះដឹងសុខភាពរបស់អ្នក
ព័ត៌មាននៅលើគេហទំព័រនេះ គឺសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវេជ្ជសាស្ត្រផ្ទាល់ខ្លួនឡើយ។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ការព្យាបាលជាក់លាក់។
© រក្សាសិទ្ធិគ្រប់យ៉ាង ២០២៥ www.klengsokhapheap.com
ប្រសិនបើមានបញ្ហាទាក់ទងនឹងកម្មសិទ្ធិបញ្ញា ឬសំណូមពរផ្សេងៗ សូមទាក់ទងមកក្រុមការងារតាមរយៈលីងតេលេក្រាម៖ https://t.me/makara2018 ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរគោលការណ៍ណែនាំនេះនៅពេលណាក៏បាន។ រាល់ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនៅលើគេហទំព័រ។