ក្រសាំង
ក្រសាំង
ក្រសាំង
ក្រសាំង

ក្រសាំង

Feroniella lucida Sing

លក្ខណៈរុក្ខជាតិ: ជាប្រភេទឈើមធ្យមដែលមានកំពស់ពី៨ទៅ១៥ម៉ែត្រ មានបន្លារឹងវែង ដុះនៅតាមដើម និងមែក ដើមកំពឹកកំពក ។

ស្លឹក : រួមស្លាបសេស កូនស្លឹករាងស៊ុតត្រឡប់ដុះទល់ទង មានចំនួនពី៣ទៅ១១សន្លឹក ។

ផ្កា : ចេញជាកញ្ចុំតាមប្រគាបស្លឹក មានពណ៏ស-លឿង មានក្លិនក្រអូប ប្រហើរ មានកេសរឈ្មោលចំនួនច្រើន ។

ផ្លែ : មូលត្រមៀតសំបករឹង ពណ៏បៃតងចាស់ មានបន្ទាត់ផ្ចិតពី៤ទៅ៨សង់ទីម៉ែត្រ ផ្កានិងផ្លែចេញក្នុងខែ៣ដល់ខែ៧ ។

កន្លែងដាំដុះ : ដុះដោយខ្លួនឯងស្ទើរគ្រប់តំបន់ និងបន្តពូជដោយគ្រាប់ ។

ផ្នែកប្រើប្រាស់ : ប្រើស្លឹក ផ្លែ និងរុក្ខជាតិទាំងមូល ។

រសជាតិ : ស្លឹក សំបកដើម ឬស មានរសជាតិ ហាង ល្វីង ហឹរតិចៗ សាច់ក្នុងផ្លែមានរសជាតិជូរ ។

ការព្យាបាល :

+ សំបកដើម ៖ ជំនួយសរសៃស្ត្រីឆ្លងទន្លេ ហើយទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត ផ្តាសាយ ។

កម្រិតនិងរបៀបប្រើ : សំបកដើមប្រើពី២០ទៅ៣០ក្រាម ក្នុងមួយថ្ងៃ ។

ចំណាំ : តាមឯកសារបូរាណបានចែងថា ករណី ពស់ព្រួសពិសចូលភ្នែក អោយយកត្រួយក្រសាំងជាមួយនិងត្រួយភ្ងាស ទំពារព្រួសដាក់ភ្នែកពេលភ្លាមៗ ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!