តើកម្រិតជាតិ Creatinine ប្រាប់អ្វីខ្លះអំពីសុខភាពតម្រងនោមរបស់អ្នក?

ការពិនិត្យឈាមរកកម្រិតជាតិ Creatinine (ក្រេអាទីនីន) គឺជាវិធីសាស្ត្រដ៏សំខាន់មួយដែលគ្រូពេទ្យប្រើដើម្បីវាយតម្លៃ សុខភាព និងមុខងាររបស់តម្រងនោម (Kidney Function)។ Creatinine គឺជាផលិតផលកាកសំណល់ដែលកើតចេញពីការរំលាយអាហារធម្មតានៃសាច់ដុំក្នុងរាងកាយ។ ជាធម្មតា តម្រងនោមដែលមានសុខភាពល្អនឹងច្រោះជាតិ Creatinine ចេញពីឈាម ហើយបោះចោលតាមទឹកនោម។ នៅពេលដែលតម្រងនោមមានបញ្ហា វាមិនអាចច្រោះជាតិ Creatinine បានល្អទេ ដែលបណ្តាលឲ្យកម្រិតជាតិ Creatinine នៅក្នុងឈាមកើនឡើង។

វីដេអូចំណេះដឹងសុខភាពរបស់យើងនឹងជួយស្វែងយល់ពី សារៈសំខាន់នៃកម្រិតជាតិ Creatinine និងអ្វីដែលវាអាចប្រាប់ពីសុខភាពតម្រងនោម

ការយល់ដឹងអំពីកម្រិតជាតិ Creatinine និងអ្វីដែលវាបង្ហាញ អាចជួយឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពតម្រងនោម និងចាត់វិធានការការពារទាន់ពេលវេលា។

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

អត្ថបទសុខភាពផ្សេងទៀត

កន្ទុយកំប្រុក

តិណជាតិ មែកខ្ចីមានរោមគ្របដណ្តប់។ ដុះដោយ...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!