វល្លិ៍កំបោរ
វល្លិ៍កំបោរ
វល្លិ៍កំបោរ
វល្លិ៍កំបោរ

វល្លិ៍កំបោរ

Cissus modeccoides Planch.Var

លក្ខណៈរុក្ខជាតិ: ជាប្រភេទប្រភេទវល្លិ៍ ប្រវែងពី២ទៅ៤ម៉ែត្រ ដើមមូលរលោង មានម្សៅពណ៍ស មានមើម ។

ស្លឹក : ស្លឹកឆែបដូចជើងទា គែមស្លឹកមានធ្មេញរណា ។

ផ្កា : ពណ៍លឿងខ្ចី ដុះទល់ទងជាមួយសន្លឹក ទងផ្កា ខ្ចីជាងទងសន្លឹក ។

ផ្លែ : មូលប្រវែង ៥ដល់៦មីលីម៉ែត្រ ពេលទុំមានពណ៍ខ្មៅ ។

កន្លែងដាំដុះ : ដុះខ្លួនឯងតាមដំបូក ដីសើម តាមរបងដែលមានពន្លឺថ្ងៃ ។

ផ្នែកប្រើប្រាស់ : មើម វល្លិ៍ ។

ការប្រមូលផល :

+ វល្លិ៍ និងមើមប្រមូលផងបានគ្រប់រដូវ ប៉ុន្តែល្អនៅរដូវប្រាំង ។ មើមប៉ុនពងមាន់ ២ឬ៣ជាប់គ្នា ខាងក្រៅខ្មៅ ខាងក្នុងពណ៍ស យកមកលាងអោយស្អាត ត្រាំទឹកមួយយប់អោយទន់ ហាន់អោយស្តើង ហាលអោយស្ងួត ពេលប្រើត្រាំជាមួយទឹកអង្ករ ។

+ វល្លិ៍កាត់អោយខ្លី ត្រាំស្រា ហើយលីង ឬកិនជាម្សៅ ។

សមាសធាតុគីំមី :

+ មែកខ្ចី មានទឹក91.3%, Protid 1.4%, Glucid 5.4%, Carotene 1.5%, Vitamine C 42.5% ។

+ មើមមានជាតិ ប្រហាត ត្រជាក់ ។

ការព្យាបាល :

+ ប្រជាជន យកស្លឹក និងដើម ស្លម្ជូរ ។

+ មើម ព្យាបាល ឈឺធ្អឹង ឈឺក្បាល ឈឺសន្លាក់ដៃជើង បូស និងពស់ចឹក បញ្ចុះទឹកនោម ស្វាយប្រមេះ ធ្វើអោយបាយឆ្ងាញ់ ឬសដូងបាត ស្បូនលូន ។

របៀបនិងកម្រិតប្រើ : ប្រើកម្រិត ១០ទៅ៣០ក្រាម ក្នុងមួយថ្ងៃ ដាំផឹក ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

អត្ថបទសុខភាពផ្សេងទៀត

កន្ទុយកំប្រុក

តិណជាតិ មែកខ្ចីមានរោមគ្របដណ្តប់។ ដុះដោយ...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!