កណ្តោល
កណ្តោល
កណ្តោល
កណ្តោល

កណ្តោល

Careya sphaerica Roxb

លក្ខណៈរុក្ខជាតិ: ជាប្រភេទឈើមធ្យមដែលមានកំពស់ពី១០ទៅ២០ម៉ែត្រ ។

ស្លឹក : ដុះឆ្លាស់ទង រាងពងក្រពើរាវគល់ក្រាស់ ស្វិត មានធ្មេញរណាប្រវែងបណ្តោយពី១២ទៅ២០សង់ទីម៉ែត្រ និងទទឹងពី៦ទៅ១២សង់ទីម៉ែត្រ ។

ផ្កា : ផ្កាអត់មានទង ត្របកផ្កាមានពណ៏បៃតងតិចៗ លាយពណ៏ផ្កាឈូកតិចៗ កេសរវែងៗជាច្រើនសរសៃ គល់កេសរមានពណ៏ក្រហមតិចៗ ។

ផ្លែ : មូលមានរោមតិចៗ គ្រាប់តិចទំហំប៉ុនគ្រាប់សណ្តែកបាយ ។

កន្លែងដាំដុះ : ជួបប្រទះឃើញនៅតាមតំបន់ខ្ពង់រាប ។

ផ្នែកប្រើប្រាស់ : ស្លឹក សំបកដើម ផ្កា គ្រាប់ ផ្លែ ។ ចំពោះ ស្លឹកនិងសំបកដើម ប្រមូលផលបានគ្រប់រដូវ ។

រសជាតិ : ល្វីងចត់ ។

ការព្យាបាល :

+ ស្លឹក ៖ ផ្សះដំបៅ ផ្សះរបួស ។

+ សំបកដើម ៖ ព្យាបាលពស់ចឹក ផ្សះដំបៅ ថ្លោះគ្រេច រសេះរសោះ ធ្លាក់ស ផ្សះទូទៅ ស្ងោរត្រាំពិស ។

+ ផ្កា ៖ ជាថ្នាំកំលាំងសំរាប់ស្ត្រីឆ្លងទន្លេ ហើយព្យាបាល ផ្តាសយ ក្អក ។

+ គ្រាប់ ៖ ព្យាបាលពិស ។

+ ផ្លែ ៖ ជួយរំលាយអាហារ ។

កម្រិតនិងរបៀបប្រើ : ប្រើពី៩ទៅ១២ក្រាម ក្នុងមួយថ្ងៃ ដាំផឹក ប្រើខាងក្រៅតាមចំនួនសមរម្យ ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!