កញ្ជើបាយដាច
កញ្ជើបាយដាច
កញ្ជើបាយដាច
កញ្ជើបាយដាច

កញ្ជើបាយដាច

Caparis micracantha DC

លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រភេទឈើតូចដែលមានកំពស់២ទៅ៦ម៉ែត្រ មានបន្លាត្រង់ស្រួចប្រវែង២មីលីម៉ែត្រ ។

ស្លឹក : ពណ៏បៃតងចាស់ មានរាងពងក្រពើ ទ្រវែងនៅចុងស្លឹកស្រួចដូចបន្លា ។ វាមានប្រវែងពី១០ទៅ២០សង់ទីម៉ែត្រ និងទទឹងប្រវែង៥ទៅ៧សង់ទីម៉ែត្រ ។

ផ្កា : ផ្កាខាងក្រៅមានពណ៏ស ខាងក្នុងពណ៏ឈាមជ្រូក ចេញតាមប្រគាបស្លឹក ឬចុងមែក ។

ផ្លែ : មានរាងដូចពងមាន់ ទទឹងប្រវែង២ទៅ៣សង់ទីម៉ែត្រ មានគ្រាប់ច្រើន ។

កន្លែងដាំដុះ : ដុះដោយខ្លួនឯង និងយកផលរាល់រដូវ គ្រាប់និងផ្លែ ប្រមូលផលរដូវប្រាំង ។

ផ្នែកប្រើប្រាស់ : ដើម ឬស គ្រាប់ ។

ការព្យាបាល :

+ ដើម ៖ សំរាប់ព្យាបាល រលាកទងសួត និងរលាកច្រមុះ ឬកោសស្តើងៗផ្សំជាមួយថ្នាំផ្សេងទៀត មូរជាបារីជក់ និងព្យាបាលរលាកច្រមុះ ។

+ ឬស ៖ សំរាប់បញ្ចុះទឹកនោម និងមានជាតិផ្សះ រលាកទងសួត បំបាត់ឈឺក្បាល ។

+ ផ្លែ ៖ ទុំហូបបានមានក្លិនក្រអូប ។

កម្រិតនិងរបៀបប្រើ : ពី ១៥ទៅ៣០ក្រាម ក្នុង១ថ្ងៃ សំរាប់ដាំទឹកហូប ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!