កន្ទី
កន្ទី
កន្ទី
កន្ទី

កន្ទី

Vitex negundo L.

លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សដែលមានមែកខ្ចីរាងបួនជ្រុង ។

ស្លឹក : ស្លឹករួមម្រាមដុះទល់ទងមានកូនស្លឹកពី៣ទៅ៥ កូនស្លឹកនីមួយៗរាងដូចផ្លែលំពែង រលោងខាងលើ មានរោមខ្លីៗនៅខាងក្រោម ។

ផ្កា : កញ្ចុំផ្កាចេញនៅចុងមែក ផ្កាតូចៗពណ៏ស្ទើរខៀវលាយស្វាយមានរោមតិចៗ នៅខាងក្រៅខាងក្នុងរោមវែងជាង ។

ផ្លែ : ផ្លែមានសាច់ពណ៏ខ្មៅពេលទុំ ។

កន្លែងដាំដុះ : ដុះដោយខ្លួនឯង ឬគេដាំជាលំអតាមផ្ទះ និងបន្តពូជដោយគ្រាប់ឬកាច់មែកដាំ ។

ផ្នែកប្រើប្រាស់ : ស្លឹក ឬស ផ្លែ ។

ការព្យាបាល : ជួយរំលាយអាហារ រាក រាកមួល រដូវមិនទៀង រលាកតំរងនោមមនុស្សប្រុស រមួលសាច់ដុំ រលាកបំពង់ក ហឺត រលាកទងសួត ផ្សះបូស ឈឺក្បាល ស្លឹកដាំផឹកបំបាត់ឈឺស្បូនក្រោយឆ្លងទន្លេ គ្រុនចាញ់ រំលាយស្លេស្ម៏ ពស់ចឹក ឈឺសន្លាក់ឆ្អឹង ឈឺធ្មេញ ។

កម្រិតនិងរបៀបប្រើ

-ម្សភផ្លែស្ងួតលាយទឹកឃ្មុំក្នុងកំរិត ៥ដល់១០ក្រាម ព្យាបាលរាក ចំពោះរដូវមិនទៀង រលាកតំរងនោម និងជួយរំលាយអាហារប្រើដូចកំរិតខាងលើ តែលាយជាមួយអំបិល កំឡោចអោយម៉ត់ ផឹកជាមួយទឹកក្តៅឧណ្ណៗ ។

-ស្លឹកប្រើជាគ្រឿងការី ម្សៅឬសត្រាំជាមួយស្រាប្រើលាបខាងក្រៅកន្លែងសាច់ដុំរមួល ស្លឹកព្យាបាលរលាក បំពងក រលាកទងសួត ហឺត ប្រើខាងក្រៅព្យាបាលរោគផ្សិត ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!