លក្ខណៈរុក្ខជាតិ: ជាប្រភេទឈើមធ្យមដែលមានកំពស់ពី៨ទៅ១៥ម៉ែត្រ មានបន្លារឹងវែង ដុះនៅតាមដើម និងមែក ដើមកំពឹកកំពក ។
ស្លឹក : រួមស្លាបសេស កូនស្លឹករាងស៊ុតត្រឡប់ដុះទល់ទង មានចំនួនពី៣ទៅ១១សន្លឹក ។
ផ្កា : ចេញជាកញ្ចុំតាមប្រគាបស្លឹក មានពណ៏ស-លឿង មានក្លិនក្រអូប ប្រហើរ មានកេសរឈ្មោលចំនួនច្រើន ។
ផ្លែ : មូលត្រមៀតសំបករឹង ពណ៏បៃតងចាស់ មានបន្ទាត់ផ្ចិតពី៤ទៅ៨សង់ទីម៉ែត្រ ផ្កានិងផ្លែចេញក្នុងខែ៣ដល់ខែ៧ ។
កន្លែងដាំដុះ : ដុះដោយខ្លួនឯងស្ទើរគ្រប់តំបន់ និងបន្តពូជដោយគ្រាប់ ។
ផ្នែកប្រើប្រាស់ : ប្រើស្លឹក ផ្លែ និងរុក្ខជាតិទាំងមូល ។
រសជាតិ : ស្លឹក សំបកដើម ឬស មានរសជាតិ ហាង ល្វីង ហឹរតិចៗ សាច់ក្នុងផ្លែមានរសជាតិជូរ ។
ការព្យាបាល :
+ សំបកដើម ៖ ជំនួយសរសៃស្ត្រីឆ្លងទន្លេ ហើយទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត ផ្តាសាយ ។
កម្រិតនិងរបៀបប្រើ : សំបកដើមប្រើពី២០ទៅ៣០ក្រាម ក្នុងមួយថ្ងៃ ។
ចំណាំ : តាមឯកសារបូរាណបានចែងថា ករណី ពស់ព្រួសពិសចូលភ្នែក អោយយកត្រួយក្រសាំងជាមួយនិងត្រួយភ្ងាស ទំពារព្រួសដាក់ភ្នែកពេលភ្លាមៗ ។
ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។
ប្រភពនៃចំណេះដឹងសុខភាពរបស់អ្នក
ព័ត៌មាននៅលើគេហទំព័រនេះ គឺសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវេជ្ជសាស្ត្រផ្ទាល់ខ្លួនឡើយ។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ការព្យាបាលជាក់លាក់។
© រក្សាសិទ្ធិគ្រប់យ៉ាង ២០២៦ www.klengsokhapheap.com
ប្រសិនបើមានបញ្ហាទាក់ទងនឹងកម្មសិទ្ធិបញ្ញា ឬសំណូមពរផ្សេងៗ សូមទាក់ទងមកក្រុមការងារតាមរយៈលីងតេលេក្រាម៖ https://t.me/makara2018 ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរគោលការណ៍ណែនាំនេះនៅពេលណាក៏បាន។ រាល់ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនៅលើគេហទំព័រ។