កន្ទួតព្រៃ
កន្ទួតព្រៃ
កន្ទួតព្រៃ
កន្ទួតព្រៃ

កន្ទួតព្រៃ

Phyllanthus emblica L

លក្ខណៈរុក្ខជាតិ: ជាប្រភេទរុក្ខជាតិដើមតូច ដែលមានកំពស់ចាប់ពី៥ដល់៧ម៉ែត្រ ។

ស្លឹក : រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ ។

ផ្កា : តូចៗពណ៏លឿងក្រអូប ចេញពីប្រគាបស្លឹក ចេញផ្ការនៅខែ៤ដល់ខែ៥ ។

ផ្លែ : មូលៗ ទំហំប៉ុនមេដៃ មានចង្អូរ ។

កន្លែងដាំដុះ : ដុះដោយខ្លួនឯងនៅក្នុងព្រៃដែលមានពន្លឺថ្ងៃ ។

រសជាតិ : ផ្អែម ល្វីង ជូ ចត់ ។

ផ្នែកប្រើប្រាស់ : ប្រើ ផ្លៃ, ស្លឹក, សំបកដើម, ឬស, ផ្កា ។

ការព្យាបាល :

+ ផ្លែខ្ចី : ប្រើជាថ្នាំជំនួយសាច់ឈាមស្បែក។ ផ្លែចាស់ ប្រើជាថ្នាំ ក្អក ក្អកស្លេសច្រើន ស្ងួតបំពងក, គ្រុនក្តៅ, ហើមពោះ, ខ្សោយបេះដូង, ខ្យល់ចាប់, រាក់ស៊ីធ្មេញ ។

+ ផ្លែក្រៀម : ព្យាបាលរោគ បណ្តាលមកពីពោះវៀនខ្សោយ អាហារមិនរលាយ ក្អក ទឹកនោមផ្អែម ។

+ សំបកដើម : ព្យាបាល រាគ និងរបួស(ផ្សះ) ។

+ ឬស : ព្យាបាល គ្រុនក្តៅ គ្រុនឈាម ។

+ ស្លឹក : ដាំងូត សំរាប់ព្យាបាលគ្រុន ។

+ ផ្កា : ព្យាបាលគ្រុនក្តៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត ។

ឯកសារយោង៖ ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឪសថនៅកម្ពុជា របស់ក្រសួងសុខាភិបាលនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជបូរាណ។

អត្ថបទសុខភាពផ្សេងទៀត

កន្ទុយកំប្រុក

តិណជាតិ មែកខ្ចីមានរោមគ្របដណ្តប់។ ដុះដោយ...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!