ចូលចិត្តញ៉ាំអាហារចៀន បំពង អាំងខ្លោច? ប្រយ័ត្ន! ផ្សែងទាំងនេះអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ

រសជាតិឈ្ងុយឆ្ងាញ់របស់អាហារចៀន បំពង ឬអាំងខ្លោច គឺពិតជាពិបាកទ្រាំ។ មនុស្សជាច្រើនចូលចិត្តអាហារប្រភេទនេះ ដោយសារវាមានរសជាតិពិសេស និងក្លិនក្រអូបឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីបញ្ហាខ្លាញ់ និងកាឡូរីខ្ពស់ ការចម្អិនអាហារទាំងនេះនៅសីតុណ្ហភាពខ្ពស់ ជាពិសេសរហូតដល់មានសភាពខ្លោច ឬឆេះ អាចបង្កើតបានជា សារធាតុគីមីពុល ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ផ្សែងដែលចេញពីការចម្អិន និងសារធាតុដែលកកើតនៅក្នុងអាហារទាំងនោះ អាចជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើន។ ការយល់ដឹងពីគ្រោះថ្នាក់ទាំងនេះ គឺជាជំហានដំបូងដើម្បីការពារខ្លួន និងក្រុមគ្រួសារពីផលប៉ះពាល់រយៈពេលវែង។

វីដេអូចំណេះដឹងសុខភាពរបស់យើងនឹងជួយស្វែងយល់ពី គ្រោះថ្នាក់នៃការទទួលទានអាហារចៀន បំពង និងអាំងខ្លោច

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!