អាឡែកហ្ស៊ីអាកាសធាតុ! តើអាចព្យាបាលឲ្យជាសះស្បើយបានដែរឬទេ?

អាឡែកហ្ស៊ីអាកាសធាតុ មិនមែនជាអាឡែកហ្ស៊ីទៅនឹងលំអងផ្កា ឬធូលីដីដូចអាឡែកហ្ស៊ីទូទៅនោះទេ។ វាគឺជាប្រតិកម្មនៃប្រព័ន្ធភាពស៊ាំទៅនឹងការរំញោចខាងក្រៅដែលទាក់ទងនឹងអាកាសធាតុ។ ប្រភេទទូទៅបំផុតគឺ Cold Urticaria ដែលរាងកាយបញ្ចេញសារធាតុ អ៊ីស្តាមីន (Histamine) ឆ្លើយតបទៅនឹងភាពត្រជាក់ បណ្ដាលឲ្យមានកន្ទួល រមាស់ និងហើម។ ប្រភេទផ្សេងទៀតអាចទាក់ទងនឹងកម្ដៅ ពន្លឺថ្ងៃ ឬសម្ពាធ។

ជាទូទៅ អាឡែកហ្ស៊ីអាកាសធាតុ គឺមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងបាននោះទេ ព្រោះវាជាប្រតិកម្មដែលកើតចេញពីប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ អាការៈរបស់វា អាចត្រូវបានគ្រប់គ្រង និងកាត់បន្ថយ យ៉ាងមានប្រសិទ្ធភាព។ សម្រាប់មនុស្សមួយចំនួន អាឡែកហ្ស៊ីប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯងតាមពេលវេលា ប៉ុន្តែសម្រាប់អ្នកខ្លះទៀត វាអាចបន្តកើតមានអស់មួយជីវិត។

ទោះបីជាអាឡែកហ្ស៊ីអាកាសធាតុមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងក៏ដោយ ការគ្រប់គ្រង និងការការពារត្រឹមត្រូវអាចជួយឲ្យអ្នករស់នៅបានប្រកបដោយផាសុកភាព និងគ្មានការរំខាន។

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

អត្ថបទសុខភាពផ្សេងទៀត

អាឡែកហ្សុីអាកាសធាតុ! តើអាចព្យាបាលឱ្យជាសះស្បើយបានដែរឬទេ?

ការប្រែប្រួលអាកាសធាតុ ជារឿយៗអាចនាំមកនូវអាការៈមិនស្រួលខ្លួនជាច្រើន ក្នុងនោះមាន...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!