ចង់មានសុខភាពផ្លូវចិត្តល្អ? ចាប់ផ្តើមស្រឡាញ់ខ្លួនឯងតាម ៤ វិធីនេះ

តើអ្នកធ្លាប់គិតទេថា ការស្រឡាញ់ខ្លួនឯង គឺជាគន្លឹះសំខាន់បំផុតមួយដើម្បីទទួលបានជីវិតដែលមានសុភមង្គលពិតប្រាកដ? មនុស្សជាច្រើនតែងតែផ្ដោតលើការស្រឡាញ់អ្នកដទៃ ប៉ុន្តែបែរជាភ្លេចគិតពីសារៈសំខាន់នៃការថែទាំ និងស្រឡាញ់ខ្លួនឯងទៅវិញ។ ការមិនស្រឡាញ់ខ្លួនឯងអាចនាំឲ្យមានអារម្មណ៍មិនសប្បាយចិត្ត គ្មានទំនុកចិត្ត និងសូម្បីតែបញ្ហាសុខភាពផ្លូវចិត្ត។ កុំបារម្ភ! វីដេអូចំណេះដឹងសុខភាពថ្មីរបស់យើងនឹងណែនាំអ្នកពី ៤ វិធីសាស្រ្តជាក់ស្តែង ដែលអ្នកអាចអនុវត្តបានភ្លាមៗ ដើម្បីចាប់ផ្ដើមដំណើរនៃការស្រឡាញ់ខ្លួនឯងកាន់តែច្រើន។ នៅពេលអ្នកអនុវត្តវិធីទាំងនេះជាប់លាប់ អ្នកនឹងភ្ញាក់ផ្អើលចំពោះការផ្លាស់ប្ដូរជាវិជ្ជមានក្នុងជីវិតរបស់អ្នក។ នៅក្នុងវីដេអូនេះ អ្នកនឹងរៀនពី៖
  • វិធីសាស្ត្រទី ១៖ ចំណាយ​ពេល​ខ្លះ​ជាមួយ​ខ្លួន​ឯង
  • វិធីសាស្ត្រទី ២៖ ទទួល​ស្គាល់​ខ្លួន​ឯង
  • វិធីសាស្ត្រទី ៣៖ អត់ឱន​ដល់​ខ្លួន​ឯង
  • វិធីសាស្ត្រទី ៤៖ ថែទាំ​​ខ្លួន​ឲ្យ​ល្អ
ជីវិតដ៏មានសុភមង្គលចាប់ផ្ដើមពីអ្នក! ចុចមើលវីដេអូនេះឥឡូវនេះ ដើម្បីស្វែងយល់ពីរបៀបស្រឡាញ់ខ្លួនឯងឲ្យបានកាន់តែស៊ីជម្រៅ និងរស់នៅប្រកបដោយសេចក្ដីសុខ។

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

អត្ថបទនេះយើងបានដកស្រង់ចេញពីគេហទំព័រហេឡូគ្រូពេទ្យ ចុចមើលអត្ថបទដើម

អត្ថបទសុខភាពផ្សេងទៀត

ចង់បានសក់ក្រាស់ ភ្លឺរលោង? សាកល្បងរូបមន្តម៉ាសការ៉ុតនេះ

សក់ក្រាស់ ភ្លឺរលោង និងមានសុខភាពល្អ គឺជាក្តីប្រាថ្នារបស់មនុស្សជាច្រើន។...

ស្វែងរកប្រភេទសុខភាពនៅទីនេះដោយចុចលើរូបភាពស្វែងរក

error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!