ក្អក ហៀរសំបោរដូចគ្នា! តែផ្តាសាយធម្មតានិងផ្តាសាយធំ ខុសគ្នាយ៉ាងណាខ្លះ?

អាការៈក្អក ហៀរសំបោរ ឈឺក្បាល គឺជាសញ្ញាទូទៅដែលយើងតែងជួបប្រទះ ជាពិសេសនៅរដូវកាលប្រែប្រួលអាកាសធាតុ។ សញ្ញាទាំងនេះធ្វើឲ្យមនុស្សជាច្រើនច្រឡំគ្នារវាង ជំងឺផ្តាសាយធម្មតា (Common Cold) និង ជំងឺផ្តាសាយធំ (Influenza ឬ Flu)។ ទោះបីជាមានអាការៈប្រហាក់ប្រហែលគ្នាក៏ដោយ ជំងឺទាំងពីរនេះមានភាពខុសគ្នាជាមូលដ្ឋានដែលអ្នកគួរយល់ដឹង ដើម្បីអាចដោះស្រាយ និងព្យាបាលបានត្រឹមត្រូវ។ ការយល់ច្បាស់ពីភាពខុសគ្នា ជួយឲ្យអ្នកចាត់វិធានការការពារ និងស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រទាន់ពេល ប្រសិនបើចាំបាច់។

វីដេអូចំណេះដឹងសុខភាពរបស់យើងនឹងបកស្រាយពី ភាពខុសគ្នារវាងជំងឺផ្តាសាយធម្មតា និងផ្តាសាយធំ

ពេលណាត្រូវទៅជួបគ្រូពេទ្យ?

ប្រសិនបើមានអាការៈដូចជា ពិបាកដកដង្ហើម ឈឺទ្រូង វិលមុខភ្លាមៗ ឈឺក្បាលខ្លាំង ឬមានសភាពមិនស្រួលខ្លួនខ្លាំង ជាពិសេសចំពោះទារក កុមារតូចៗ មនុស្សចាស់ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ត្រូវប្រញាប់ស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

ការយល់ដឹងពីភាពខុសគ្នារវាងជំងឺផ្តាសាយទាំងពីរនេះ ជួយឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ និងអាចចាត់វិធានការការពារ ឬស្វែងរកការព្យាបាលបានទាន់ពេលវេលា។

អ្នកទាំងអស់គ្នាអាចចែករំលែកអត្ថបទនេះតាមរយ៖

អត្ថបទសុខភាពផ្សេងទៀត

ស្វែងយល់អំពីជំងឺអំបៅអំបែក និងវិធីរស់នៅជាមួយវា

ជំងឺអំបៅអំបែក គឺជាជំងឺមួយប្រភេទកើតឡើងលើត្រចៀកកណ្ដាល ដែលបណ្ដាលមកពី...
error: សូមអភ័យទោស!អត្ថបទនេះមិនអាចចំលងបានទេ !!